Thursday, April 27, 2017

តម្លៃសិក្សានៅសាកលវិទ្យាល័យល្បីៗ តាមបណ្តាប្រទេសជុំវិញពិភពលោក ដែលមិននឹកស្មានដល់សោះ..!

ការសិក្សាក្រៅប្រទេស ត្រូវបានគេចាត់ទុក និងទទួលស្គាល់យ៉ាងទូលំទូលាយថា មានស្តង់ដារខ្ពស់ ជាពិសេស វាជាក្តីសុបិនរបស់សិស្សានុសិស្ស គ្រប់ៗគ្នា ពាសពេញពិភពលោកយើងនេះ។
ហេតុនេះ ទើបយើងនឹងនាំប្រិយមិត្តមកតាមតាមថ្លៃសិក្សា របស់សាកលវិទ្យាល័យកំពូលៗរបស់ពិភពលោកម្តង ថាតើមានតម្លៃថ្លៃប៉ុណ្ណា ដូចខាងក្រោមទាំងអស់គ្នា ៖
*បញ្ជាក់* តម្លៃទាំងនេះជាតម្លៃ ជាមធ្យម ក្នុងមួយឆ្នាំ របស់សាលានីមួយៗ
# សាកលវិទ្យាល័យ នៅសហរដ្ឋអាមេរិក
• Massachusetts Institute of Technology មួយឆ្នាំមានតម្លៃ ៤៦,៧០៤ ដុល្លារអាមេរិក 
• សាកលវិទ្យាល័យ Harvard មួយឆ្នាំមានតម្លៃ ៤៥,២៧៨ ដុល្លារអាមេរិក
# សាកលវិទ្យាល័យ នៅចក្រភពអង់គ្លេស
• University of Cambridge មួយឆ្នាំមានតម្លៃ ២៩,៩២៧ ដុល្លារអាមេរិក 
• University of Oxford មួយឆ្នាំមានតម្លៃ ២៧,៧៥៣ ដុល្លារអាមេរិក
# សាកលវិទ្យាល័យ នៅប្រទេសស្វីស
• Swiss Federal Institute of Technology មួយឆ្នាំមានតម្លៃ ១,៣២០ ដុល្លារអាមេរិក 
# សាកលវិទ្យាល័យ នៅប្រទេសកាណាដា
• University of Toronto មួយឆ្នាំមានតម្លៃ ៣១,០០០ ដុល្លារអាមេរិក 
# សាកលវិទ្យាល័យ នៅប្រទេសស៊ុយអែត
• Royal Institute of Technology មួយឆ្នាំមានតម្លៃ ២៣,០០០ ដុល្លារអាមេរិក 
# សាកលវិទ្យាល័យ នៅប្រទេសរុស្ស៊ី
• Lomonosov Moscow State University មួយឆ្នាំមានតម្លៃ ៥,០០០ ដុល្លារអាមេរិក 
# សាកលវិទ្យាល័យ នៅប្រទេសបារាំង
• សាកលវិទ្យាល័យ Sorbonne មួយឆ្នាំមានតម្លៃ ២៨០ ដុល្លារអាមេរិក 
# សាកលវិទ្យាល័យ នៅប្រទេសអូស្រ្តាលី
• Australia National University មួយឆ្នាំមានតម្លៃ ២៧,០០០ ដុល្លារអាមេរិក 
# សាកលវិទ្យាល័យ នៅប្រទេសអាល្លឺម៉ង់
• Ludwig Maximilian University of Munich មួយឆ្នាំមានតម្លៃ ១២៤ ដុល្លារអាមេរិក 
# សាកលវិទ្យាល័យ នៅសាធារណរដ្ឋឆេក
• Charles University មួយឆ្នាំមានតម្លៃ ៣,២០០ ដុល្លារអាមេរិក 
# សាកលវិទ្យាល័យ នៅប្រទេសអ៊ីតាលី
• University of Bologna មួយឆ្នាំមានតម្លៃ ១,០០០ ដុល្លារអាមេរិក 
# សាកលវិទ្យាល័យ នៅប្រទេសដាណឺម៉ាក
• University of Copenhagen មួយឆ្នាំមានតម្លៃ ១,៦២០ ដុល្លារអាមេរិក 
# សាកលវិទ្យាល័យ នៅប្រទេសចិន
• Tsinghua University មួយឆ្នាំមានតម្លៃ ៤,៦៩៥ ដុល្លារអាមេរិក 

រុស្ស៊ី ដាក់ដំណើរការកំពូលនាវាមុជទឹក អាចបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរ ចំគោលដៅ នៅចម្ងាយជាង ២៤០០ គីឡូម៉ែត្រ

រុស្ស៊ី៖ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី ០៤ មេសា ឆ្នាំ២០១៧ ថា ប្រទេសរុស្ស៊ី បានចាប់ផ្តើមដាក់ដំណើរការកំពូលនាវាមុជទឹកកដ៏ខ្លាំងក្លាបំផុតរបស់ខ្លួន ដែលគេនិយាយថា មានសមត្ថភាពអាចបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរ ចំគោលដៅលើដីគោក នៅរយៈចម្ងាយដល់ទៅ ២ ៤០០ គីឡូម៉ែត្រ។
ប្រភពព័ត៌មានបានឲ្យដឹងថា នាវាមុជទឹកនុយក្លេអ៊ែរមួយនេះមានឈ្ម៉ោះថា Kazan ដែលជានាវាមុជទឹកជំនាន់ទីបួនប្រភេទ Project 885 Yassen ដោយបានចាប់ផ្តើមសាងសង់ឡើងតាំងពីឆ្នាំ ២០០៩ និងបានដាក់ដំណើរការជាផ្លូវការ កាលពីថ្ងៃសុក្រទី៣១ មីនា ក្នុងទីក្រុង Severodvinsk ភាគខាងជើងប្រទេសរុស្ស៊ី។
ប្រភពបន្តថា នាវាមុជទឹកដែលមានបច្ចេកវិទ្យាខ្ពស់មួយនេះ ត្រូវគេនិយាយថា វាជានាវាដែលដូចនាវាក្នុងសម័យសូវៀត និងមានសមត្ថភាពអាចវាយលុកដល់ឆ្នេរសមុទ្រ ភាគខាងកើតរបស់អាមេរិក ដោយចេញពីទីតាំងនៅកណ្តាលសមុទ្រអាត្លង់ទិក។
បើយោងតាមទីភ្នាក់ងារសារព័ត៌មាន TASS បានឲ្យដឹងថានាវានេះត្រូវបានដាក់ដំណើរការនៅរោចក្រ Sevmash Shipyard ផ្ទាល់តែម្តង ដែលជាកន្លែងត្រូវបានផលិត។ លោក Mikhail Budnichenko នាយកប្រតិបត្តិរងនៃក្រុមហ៊ុនផលិតនាវានេះ បានបញ្ជាឱ្យមេបញ្ជាការនាវាមុជទឹក លោកវរនាវីឯក Aleksandr Beketov គាស់ដបស្រាសាំប៉ាញដើម្បីអបអរការដាក់ដំណើរការនេះ។
គួរបញ្ជាក់ថា ក្រៅពីកំពូលនាវាមុជទឹកមួយនេះ រុស្ស៊ីក៏កំពុងធ្វើការផលិតនាវាមុជទឹក Kazan ជំនាន់ថ្មីមួយទៀត នៅក្នុងរោងចក្រផលិតនាវា Sevmash shipyards ផងដែរ ដោយនឹងត្រូវប្រគល់ទៅឱ្យកងនាវារុស្ស៊ី ភាគខាងជើង ប្រើប្រាស់ជាផ្លូវការនាឆ្នាំ២០១៨ ខាងមុខនេះ ហើយនៅត្រឹមឆ្នាំ២០២៣ កំពូលនាវាមុជទឹកចំនួន ៧គ្រឿង នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការ៕
ប្រភព : Dailymail
ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ រថយន្តប៉ូលិស Bugatti Veyron ក្នុងក្រុងឌូបៃ ជាប់កំណត់ត្រាពិភពលោក ជារថយន្តប៉ូលិសលឿនបំផុតសារព័ត៌មាន CNN បានចុះផ្សាយថា រថយន្តប៉ូលិសម៉ាក Bugatti Veyron នៅក្នុងក្រុងឌូបៃ ត្រូវបានប្រកាសថាជា រថយន្តប៉ូលិសលឿនជាងគេបំផុតលើពិភពលោកជាផ្លូវការ ចុះក្នុងសៀវភៅកំណត់ត្រា Guinness World Records ដែលអាចបង្កើនល្បឿនអតិបរិមារហូតដល់ ៤០៧ គីឡូម៉ែត្រក្នុងមួយម៉ោង។
ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តប៉ូលិសម៉ាក Bugatti Veyron នេះត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០១៦ ដោយចំណាយប្រាក់អស់ ១.៦លានដុល្លារ ប៉ុន្តែវាមិនមែនជារថយន្តស្ព័រ ល្បឿនលឿនរបស់កងកម្លាំងប៉ូលិសទីក្រុងឌូបៃទីមួយនោះទេ ដោយសារពួកគេមានរថយន្តស្ព័រចំនួន ១៤ គ្រឿងរួចទៅហើយ ដូចជារថយន្តម៉ាក Ferrari FF រថយន្ត Lamborghini Aventador និង Aston Martin One-77 ដែលផលិតតែ ៧៧គ្រឿងក្នុងលោក ជាដើម និងប្រភេទរថយន្តទំនើបៗមួយចំនួនទៀត។
គួររំឮកថា អ្នកកាន់កាប់កំណត់ត្រាដំបូង ជាកម្មសិទ្ធិរបស់កងកម្លាំងប៉ូលិសអ៊ីតាលី ដែលបានប្រើប្រាស់រថយន្តស្ព័រ ប្រភេទ Lamborghini Gallardo LP560-4 ដែលអាចបង្កើនល្បឿនអតិបរិមា ៣៧០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ប្រភពបានបន្តថាក្រុមរថយន្តទំនើបរបស់ប៉ូលិសឌូបៃ ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០១៣ ដើម្បីជួយលើកកម្ពស់មុខមាត់សាធារណៈរបស់កងកម្លាំងប៉ូលិស។ ប៉ុន្តែរថយន្តទំនើបទាំងនេះមិនមែនប្រើសម្រាប់បើកប្រដេញបទល្មើសនោះទេ គឺវាត្រូវបានប្រើប្រាស់ដើម្បី បើកបរត្រូតពិនិត្យនៅជុំវិញតំបន់ទេសចរណ៍ និងសម្រាប់ជាការទាក់ទាញចំណាប់អារម្មណ៍។
ទន្ទឹមនឹងការប្រើប្រាសរថយន្តឆើតឆាយ ប៉ូលិសក្រុងឌូបៃ ក៏ចង់បង្ហាញពីសមភាពយេនឌ័រ របស់ខ្លួនផងដែរ ដោយការបង្ហាញពីការពិតដែលថាភាគច្រើននៃអ្នកបើកបររថយន្តប៉ូលិសទាំងនោះ គឺជាស្ត្រី និងមានភាពរួសរាយរាក់ទាក់ខ្លាំងមែនទែន។ ភាពរួសរាយរាក់ទាក់ គឺពិតជាសំខាន់មែនទែន ព្រោះថាមនុស្សម្នាតែងតែមកនិយាយលេងសើច ដោយសុំឲ្យប៉ូលិសចាប់ខ្លួនពួកគេ ដូច្នេះពួកគេអាចចូលជិះក្នុងរថយន្ទទំនើបទាំងនោះហើយ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមមន្ត្រីប៉ូលិសឌូបៃ ចង់ពង្រឹងដល់ការរក្សាបរិស្ថាន និងមានគម្រោងប្រើប្រាស់រថយន្តហាយប្រ៊ីដ និង អគ្គីសនី ក្នុងចំនួន ២៥ភាគរយ នៃបណ្តុំរថយន្តរដ្ឋាភិបាលនៅត្រឹមឆ្នាំ ២០៣០៕

ទូរស័ព្ទ Galaxy S8 Plus មាន RAM 6GB លក់ផ្តាច់មុខនៅចិន តម្លៃកប់ក្តោង ដឹងតម្លៃហើយច្បាស់ជារាប់លុយ យកមកផ្ទះវិញមិនខាន

បរទេស៖ គ្រប់គ្នាបានដឹងហើយថា កំពូលស្មានហ្វូនរបស់ក្រុមហ៊ុន Samsung ប្រចាំឆ្នាំ២០១៧នេះ ម៉ូដែល Galaxy S8+ និង Galaxy S8 បានប្រកាសជាផ្លូវការហើយ ដែលបំពាក់មកនូវមុខងារ សមត្ថភាពពិសេស  និងភាពអស្ចារ្យជាច្រើន ប៉ុន្តែនៅមិនទាន់ដឹងតម្លៃច្បាស់លាស់នៅឡើយទេ។
យោងតាមសារព័ត៌មាន GSMArena ចុះផ្សាយកាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា ការលេចឮជាច្រើនមកថា Samsung នឹងបញ្ចេញលក់ Galaxy S8/S8+ ប្រភេទ RAM ទំហំ 6 GB  ជាមួយអង្គផ្ទុកទិន្នន័យ 128 GB នៅលើទីផ្សារប្រទេសចិនផ្ដាច់មុខ ទំនងបានក្លាយជាការពិតមែនហើយ។
តាមរយៈសេចក្តីរាយការណ៍ថ្មីៗនេះបានឲ្យដឹងថា តម្លៃរបស់ Samsung Galaxy S8+ ទំហំ RAM 6 GB ដាក់លក់ផ្ដាច់មុខក្នុងទីផ្សារប្រទេសចិន មានតម្លៃដល់ទៅ ១ ០៣០ ដុល្លារ មានមេមូរីទំហំ 128 GB ។
សម្រាប់ជម្រើសពណ៌របស់ Galaxy S8+ ដែលមានតម្លៃខ្ពស់នេះ មានតែមួយពណ៌ប៉ុណ្ណោះ គឺពណ៌ខ្មៅ (Midnight Black) ហើយនឹងមានលក់ផ្ដាច់មុខតែនៅប្រទេសចិនប៉ុណ្ណោះ៕
ប្រភព : GSMArena
ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ រុស្ស៊ី ដាក់ដំណើរការកំពូលនាវាមុជទឹក អាចបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរ ចំគោលដៅ នៅចម្ងាយជាង ២៤០០ គីឡូម៉ែត្រសារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី ០៤ មេសា ឆ្នាំ២០១៧ ថា ប្រទេសរុស្ស៊ី បានចាប់ផ្តើមដាក់ដំណើរការកំពូលនាវាមុជទឹកកដ៏ខ្លាំងក្លាបំផុតរបស់ខ្លួន ដែលគេនិយាយថា មានសមត្ថភាពអាចបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរ ចំគោលដៅលើដីគោក នៅរយៈចម្ងាយដល់ទៅ ២ ៤០០ គីឡូម៉ែត្រ។
ប្រភពព័ត៌មានបានឲ្យដឹងថា នាវាមុជទឹកនុយក្លេអ៊ែរមួយនេះមានឈ្ម៉ោះថា Kazan ដែលជានាវាមុជទឹកជំនាន់ទីបួនប្រភេទ Project 885 Yassen ដោយបានចាប់ផ្តើមសាងសង់ឡើងតាំងពីឆ្នាំ ២០០៩ និងបានដាក់ដំណើរការជាផ្លូវការ កាលពីថ្ងៃសុក្រទី៣១ មីនា ក្នុងទីក្រុង Severodvinsk ភាគខាងជើងប្រទេសរុស្ស៊ី។
ប្រភពបន្តថា នាវាមុជទឹកដែលមានបច្ចេកវិទ្យាខ្ពស់មួយនេះ ត្រូវគេនិយាយថា វាជានាវាដែលដូចនាវាក្នុងសម័យសូវៀត និងមានសមត្ថភាពអាចវាយលុកដល់ឆ្នេរសមុទ្រ ភាគខាងកើតរបស់អាមេរិក ដោយចេញពីទីតាំងនៅកណ្តាលសមុទ្រអាត្លង់ទិក។
បើយោងតាមទីភ្នាក់ងារសារព័ត៌មាន TASS បានឲ្យដឹងថានាវានេះត្រូវបានដាក់ដំណើរការនៅរោចក្រ Sevmash Shipyard ផ្ទាល់តែម្តង ដែលជាកន្លែងត្រូវបានផលិត។ លោក Mikhail Budnichenko នាយកប្រតិបត្តិរងនៃក្រុមហ៊ុនផលិតនាវានេះ បានបញ្ជាឱ្យមេបញ្ជាការនាវាមុជទឹក លោកវរនាវីឯក Aleksandr Beketov គាស់ដបស្រាសាំប៉ាញដើម្បីអបអរការដាក់ដំណើរការនេះ។
គួរបញ្ជាក់ថា ក្រៅពីកំពូលនាវាមុជទឹកមួយនេះ រុស្ស៊ីក៏កំពុងធ្វើការផលិតនាវាមុជទឹក Kazan ជំនាន់ថ្មីមួយទៀត នៅក្នុងរោងចក្រផលិតនាវា Sevmash shipyards ផងដែរ ដោយនឹងត្រូវប្រគល់ទៅឱ្យកងនាវារុស្ស៊ី ភាគខាងជើង ប្រើប្រាស់ជាផ្លូវការនាឆ្នាំ២០១៨ ខាងមុខនេះ ហើយនៅត្រឹមឆ្នាំ២០២៣ កំពូលនាវាមុជទឹកចំនួន ៧គ្រឿង នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការ៕

ក្រុមហ៊ុន Today Communication Co., Ltd បានផ្តល់ជំរើសភាសាលើគេហទំព័រផ្ទាល់

ភ្នំពេញ៖ ក្រុមហ៊ុនអ៊ិនធឺណិតថ្មីបំផុតរបស់ប្រទេសកម្ពុជា គឺ ធូដេ ខំម្ញូនីខេសិន ដែលមានឈ្មោះហៅកាត់ថា “TODAY ISP” បានដាក់បញ្ចូលជម្រើស ៤ភាសា ក្នុងគេហទំព័ររបស់ខ្លួន រួមមាន ភាសាខ្មែរ ភាសាអង់គ្លេស ចិន និងកូរ៉េ។
ការរីកចម្រើនដ៏ឆាប់រហ័សនេះ គឺស្របពេលដែលមានការអភិវឌ្ឍផ្នែកសេវាកម្មដ៏រឹងមាំ ក្នុងនោះក្រុមហ៊ុន បានដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធដំណោះស្រាយបញ្ហាស្វ័យប្រវត្តិ ដែលជាភាសាអង់គ្លេសហៅថា “Automated Helpdesk System” ដែលវាជាប្រវត្តិសាស្ត្រដំបូងនៅ កម្ពុជា។
តាមរយៈគេហទំព័រដែលបកប្រែច្រើនភាសានេះ TODAY ISP នឹងព្យាយាមពង្រីកបណ្តាញគ្របដណ្តប់ឲ្យដល់តាមជាយក្រុង និងតាមខេត្តសំខាន់ៗមួយចំនួន។
បន្ថែមពីលើការយកចិត្តទុកដាក់លើបច្ចេកទេស និងសេវាកម្ម ក្រុមហ៊ុនក៏បានរួមចំណែក ក្នុងការគាំទ្រវិស័យអប់រំ ដោយមានយុទ្ធនាការផ្តល់ជូនអ៊ិនធឺណិតឥតគិតថ្លៃ ដល់វិទ្យាល័យរដ្ឋ ចំនួន ៧ រួចមកហើយ។ ក្នុងនោះ វិទ្យាល័យ ចំនួន ៦ មានទីតាំងក្នុងក្រុងភ្នំពេញ មានដូចជា វិទ្យាល័យ ទួលស្វាយព្រៃ វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី វិទ្យាល័យបាក់ទូក វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ វិទ្យាល័យ ជាស៊ីម សាមគ្គី និង វិទ្យាល័យមួយផ្សេងទៀត ស្ថិតក្នុងក្រុងសៀមរាប គឺ វិទ្យាល័យ អង្គរ។
គួរបញ្ជាក់ផងដែរថា ក្រោយការចាប់ផ្តើមផ្តល់សេវាអ៊ិនធឺណិតរយៈពេលជិតមួយឆ្នាំមកនេះ TODAY ISP ទទួលបានការចាប់អារម្មណ៍ និងគាំទ្រចំពោះចក្ខុវិស័យថ្មី ផ្តោតសំខាន់លើការផ្តល់ជូនដំណោះស្រាយបច្ចេកទេសល្អ និងទាន់ពេលជូនអតិថិជន។ បច្ចុប្បន្នក្រុមហ៊ុនមានបណ្តាញអ៊ុបទិកក្រោមដី និងកំពុងផ្តល់សេវាកម្មក្នុងទីក្រុងភ្នំពេញ ក្រុងតាខ្មៅ និងក្រុងសៀមរាប។ ប្រសិនបើអតិថិជនដែលកំពុងជួបប្រទះបញ្ហាអ៊ិនធឺណិត អាចទំនាក់ទំនងមកកាន់ក្រុមហ៊ុន TODAY ISP តាមរយៈទូរស័ព្ទលេខ 087 21 55 77 ឬ 023 21 55 77 និងគេហទំព័រ www.today.com.kh ។